ចម្លាក់សត្វដាយណូស័រគេឃើញនៅជញ្ជាំងប្រាសាទអង្គរ និងបាយ័នទៀតហើយ
ថ្មីៗនេះចម្លាក់សត្វដាយណូស័រត្រូវបានគេប្រទះឃើញនៅលើជញ្ជាំងប្រាសាទអង្គរវត្ត លើថែវខាងត្បូង ស្លាបខាងលិច និងនៅលើថែវខាងជើងស្លាបខាងកើត និងនៅប្រាសាទបាយ័ននៅត្រង់ថែវទី ២ ខ្លោងទ្វារខាងលិច ។ ក្រុមបុរាណវិទ្យាខ្មែរ បាននិយាយថា ចម្លាក់សត្វមានរាងដូចដាយណូស័រនេះ គេបានឃើញជាយូរមកហើយ ប៉ុន្តែគ្មាននរណាចាប់អារម្មណ៍ ។
ប្រភពនានា៖ http://4cambodia.wordpress.com/2009/01/page/6/
http://www.cambodiaonlinenews.com/localnews/show_detail/23?token=YjRlOGY1Nj



កាន់តែគួរអោយសង្ស័យទៅៗ ហើយ។
មិនដឹងជាមានសត្វអីខ្លះដែលមាននៅសម័យអង្គរហើយ ផុតពូជបាត់អស់នោះ? ១ពាន់ឆ្នាំហើយដែរហ្នឹង។
គួរឲ្យចាប់អារម្មណ៍ណាស់ តើវិចិត្រករនៅសម័យនោះពិតជាបានស្គាល់ ដាយណូស័រ មែនរឺ?
@ វិចិត្រ រឿងនេះពិបាកណាស់ ព្រោះវាកន្លងទៅយូរហើយ តែដូចជាគេស្គាល់សត្វនោះច្បាស់ណាស់ ។
@ រដ្ឋាៈ មិនដឹងយ៉ាងម៉េចទេ បើស្រដៀងទៅៗ អ៊ីចឹង ឬក៏សម័យនោះមាននៅសល់សាកសពដាណូស័រ ជារូបរាងច្បាស់លាស់ ដែលអាចឲ្យវិចិត្រករ អាចរចនា ចេញជារូបរាងដូចច្នេះបានហ្ន៎
បើតាមរូបទី១ វាហាក់ដូចជាគេដឹងថា សត្វវាស៊ីរុក្ខជាតិច្បាស់ណាស់ចឹង …
ហ្នឹងបានច្បាស់ថាដាយណូស័រមែន! ចឹងមានន័យថាខ្មែរសម័យអង្គរពិតជាមិនធម្មតា! ខ្មែរកាលហ្នឹងប្រហែលយកដាយណូស័រ មកអូសថ្មធ្វើអង្គរផងក៏មិនដឹង! ?
@ សុខ ហេងៈ ទាល់តែបានឮ ឃើញ ដឹង ទើបធ្វើដូច នេះសឲ្យឃើញថា គេបានឃើញហើយមើលទៅ តែមិនដឹងជាគេដឹង និងស្គាល់វាដោយ របៀបណា
@ បុត្រៈ ថាមិនត្រូវដែរ ត្រង់នឹង ! ឯប្រវត្តិសាស្ត្រអត់និយាយទៀត
បើតាមការស្មានរបស់ខ្ញុំ សម័យនោះវិទ្យាសាស្ត្រមិនទាន់រីកចំរើន អ្វីដែលមាននៅលើ ជញ្ជាំងប្រាសាទទាំង ភាគច្រើនជារបស់ពិតហើយឃើញផ្ទាល់ ទើបគេយកមកគួ លើកលែងតែរូបនាគ គ្រុឌ ដែលជាការឆ្នៃ ប្រឌិតរបស់ វិចិត្រករយើង។ យើងអាចសន្និដ្ឋានបានថាសម័យនោះពិតជាមានសត្វ ដាយណូស័រមែន។
គួរឲ្យភ្ញាក់ផ្អើលដែរ! មិនដឹងសោះ
@ kooms: ខ្ញុំនៅតែគិតដូច្នោះដែរ ឥឡូវនឹង
@ បឿនៈ ប្រធានបទមួយនេះ ខ្ញុំចាប់អារម្មណ៍ណាស់!
ប្រសិនបើពិភពលោកមានដាយណួស័រនឹងមែន (ប្រហែល) ជាសម័យអង្គរមាន ដ្បិតនៅថៃបច្ចុប្បន្ននេះគេរកឃើញកំណាយបុរាណវិទ្យាពីគ្រោងដាយណូស័រជាច្រើន និងស្នាមជើងសត្វប្រភេទនេះ នៅខេត្តខនកែន និងនៅម៉ុកដាហាន ក្បែរទន្លេមេគង្គជាប់នឹងព្រំដែនលាវ!
នៅថៃមាន ដូច្នេះនៅខ្មែរ ក៏មិនអត់ដែរអ៊ីចឹងនោះ សង្ឃឹមថាក្រុមបុរាណវិជ្ជាគេនឹងចាប់អារម្មណ៍រឿងនេះ
It’s amazing. I hope they will find out more about it!